top of page

សូមអ្នកសាកសួរទៅកាន់បញ្ជរពិគ្រោះដោយឥតគិតថ្លៃ

ការស្វែងរកដំបូន្មានឬជំនួយគាំទ្រពីសមត្ថកិច្ចក្នុងតំបន់ ស្ថាប័នស្ម័គ្រចិត្ត ឬសហជីពការងារ គឺជាសិទ្ធិរបស់អ្នក។ ក្រុមហ៊ុនដែលប្រព្រឹត្តទង្វើអយុត្តិធម៌ឬបញ្ឈប់បុគ្គលិកពីការងារដោយសារហេតុផលថាបុគ្គលិកនោះបានស្នើសុំជំនួយទាក់ទងនឹងបញ្ហានៅក្នុងការងារ គឺជាអំពើខុសច្បាប់។​ ប្រសិនបើអ្នកមិនទទួលបានការទទួលស្គាល់ទៅលើសិទ្ធិរបស់ខ្លួន ឬក៏ អ្នកមានសំណួរទាក់ទងនឹងកន្លែងការងាររបស់ខ្លួន សូមទាក់ទងទៅកាន់បញ្ជរពិគ្រោះឬស្ថាប័នពិគ្រោះ។

​

បើអាច សូមពិនិត្យលក្ខណៈសម្បត្តិស្នាក់នៅនិងលិខិតឆ្លងដែនរបស់អ្នកមុននឹងធ្វើការពិគ្រោះ ព្រោះខ្លឹមសារនៃសិទ្ធិនិងវិធីផ្ដល់ជំនួយអាចខុសគ្នាទៅតាមលក្ខខណ្ឌដូចជាការមានឬគ្មាន និង ប្រភេទនៃលក្ខណៈសម្បត្តិស្នាក់នៅជាដើម។ ប៉ុន្តែ ទោះជាអ្នកគ្មានលក្ខណៈសម្បត្តិស្នាក់នៅក៏ដោយ ក៏មិនត្រូវអស់សង្ឃឹមនិងបោះបង់ដែរ។បើអ្នកមិនដឹងថាគួរពិគ្រោះនៅទីណា ឬ ចង់មានអ្នកបកប្រែ សូមអ្នកទាក់ទងទៅកាន់មជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិ។.

OPIEF (មជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិអុកាយ៉ាម៉ា)  

 

​នេះគឺជាបញ្ជរជំនួយគាំទ្រជនបរទេសនៃខេត្តអុកាយ៉ាម៉ា ដែលនឹងផ្ដល់ជំនួយគាំទ្រដល់អ្នក ករណីអ្នកមិនដឹងថាត្រូវពិភាក្សាជាមួយនឹងស្ថាប័នណា ឬ ករណីអ្នកត្រូវការអ្នកបកប្រែ។ នៅមជ្ឈមណ្ឌលនេះ អ្នកអាចពិភាក្សាដោយប្រើភាសាច្រើន និង ទទួលបានព័ត៌មាននានាដែលចាំបាច់សម្រាប់ការរស់នៅ។ អ្នកអាចពិភាក្សាដោយប្រើភាសាច្រើនតាមរយៈទូរសព្ទឬអ៊ីមែល។

​

ការពិគ្រោះ 日本語, English, 中文, Português, Tiếng Việt, Tagalog, 한국어, Bahasa Indonesia, ภาษาไทย, नेपाली, Español, and more.

​

HelloWork Okayama (ហេឡូវើកអុកាយ៉ាម៉ា)

​​​​​

ហេឡូវើក(Hello Work) គឺជាស្ថាប័នរដ្ឋ (ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព)។ អ្នកអាចពិគ្រោះទាក់ទងនឹងការស្វែងរកការងារ នីតិវិធីនៃធានារ៉ាប់រងការងារជាដើម។ ស្ថាប័ននេះនៅក្រុងអុកាយ៉ាម៉ា ក្រុងគុរ៉ាស៊ីគី និង ក្រុងសូចា គឺមានបញ្ជរច្រើនភាសា។ អ្នកអាចពិគ្រោះដោយប្រើភាសាច្រើនផ្សេងគ្នាទៅតាមថ្ងៃធ្វើការ ដូច្នេះ សូមពិនិត្យមើលព័ត៌មានលម្អិតនៅលើគេហទំព័រ។

​

ការពិគ្រោះ ភាសាជប៉ុនងាយៗ, English, Português

 

  • 086-241-3701 (ភាសាជប៉ុនងាយៗ)

  • 1-1-20 Noda, Kita Ward, Okayama 

  • ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ : ម៉ោង 8:30-17:15

ការិយាល័យត្រួតពិនិត្យបទដ្ឋានការងារ

​ 

ការិយាល័យត្រួតពិនិត្យបទដ្ឋានការងារ គឺជាស្ថាប័នរដ្ឋ (ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព)។ អ្នកអាចពិគ្រោះទាក់ទងនឹងខ្លឹមសារ ដូចជា ការមិនទទួលបានការបង់ប្រាក់ឈ្នួលឬប្រាក់ថែមម៉ោង ការធ្វើការថែមម៉ោង ការមិនទទួលបានការឈប់សម្រាកដោយមានប្រាក់ឈ្នួល ការចង់ឈប់ពីការងារប៉ុន្តែមិនត្រូវបានអនុញ្ញាឱ្យឈប់ ការត្រូវបានបដិសេធចំពោះការប្រើប្រាស់ធានារ៉ាប់រងការងារ ជាដើម។ល។ ​

​

ការពិគ្រោះ ភាសាជប៉ុនងាយៗ

 

  • 086-283-4540 (ភាសាជប៉ុនងាយៗ)

  • 2-11-20 Daiku, Kita Ward, Okayama

  • ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ : ម៉ោង 8:30 -17:15

ផ្នែកពិគ្រោះសម្រាប់ជនបរទេសនៃមន្ទីរការងារ

​ 

មន្ទីរការងារ គឺជាស្ថាប័នរដ្ឋ (ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព)។ នៅផ្នែកពិគ្រោះសម្រាប់ជនបរទេស អ្នកអាចពិគ្រោះតាមទូរសព្ទទាក់ទងនឹងបញ្ហាការងារ ការបៀតបៀនដោយប្រើអំណាច ការបៀតបៀនផ្លូវភេទ ការបៀតបៀនទាក់ទងនឹងការមានផ្ទៃពោះ ការឈប់សម្រាកមើលថែទាំកូន ការឈប់សម្រាកមើលថែទាំគ្រួសារ ជាដើម។ល។ អ្នកអាចពិគ្រោះដោយប្រើភាសាច្រើនបានទៅតាមថ្ងៃធ្វើការ។ សម្រាប់ព័ត៌មានលម្អិត សូមពិនិត្យមើលនៅលើគេហទំព័រ។​

​

ការពិគ្រោះ ភាសាជប៉ុនងាយៗ, English, 中文, Tiếng Việt

​

Fukuyama Union Tanpopo (សហជីពហ្វុគុយ៉ាម៉ាតាំប៉ុប៉ុ)

​ 

នេះគឺជាសហជីពការងារ(សហជីព)ដែលស្ថិតនៅក្រុងហ្វុគុយ៉ាម៉ា។ សហជីព Fukuyama Union Tanpopo ផ្តល់ការពិគ្រោះយោបល់ និងការការពារសិទ្ធិដល់កម្មករ/និយោជិតគ្រប់រូប រួមទាំងកម្មករចំណាកស្រុក ដែលកំពុងប្រឈមនឹងលក្ខខណ្ឌការងារមិនយុត្តិធម៌។ ប្រធានបទសម្រាប់ការពិគ្រោះយោបល់ រួមមាន៖ ការរំលោភបំពាននៅកន្លែងធ្វើការ (រួមទាំងការរំលោភបំពានពាក់ព័ន្ធនឹងការមានផ្ទៃពោះ), បញ្ហាទំនាក់ទំនងមនុស្ស, បំណងប្រាថ្នាចង់ផ្លាស់ប្តូរកន្លែងធ្វើការ និងគ្រោះថ្នាក់ការងារ។ សហជីពក៏សូមស្វាគមន៍កម្មករដែលបានបាត់បង់ស្ថានភាពស្នាក់នៅ (រួមទាំងអ្នកដែលត្រូវបានបណ្តេញចេញពីការងារ ឬមិនត្រូវបានទទួលស្គាល់ថាជា “កម្មករ” តាមច្បាប់) ផងដែរ។

​

ដើម្បីទាក់ទងសហជីព សូមទូរស័ព្ទ ឬផ្ញើសារតាម Facebook ប្រសិនបើអ្នកនៅតំបន់ Okayama ហើយពួកគេនឹងរៀបចំការជួបពិគ្រោះតាមវីដេអូអនឡាញ ឬជួបផ្ទាល់។សម្រាប់ករណីបន្ទាន់ដែលត្រូវការជួយគេចចេញពីស្ថានភាពគ្រោះថ្នាក់ សហជីពមានទីជម្រកនៅ Fukuyama។ ភាសាដែលអាចប្រើបានតាម Facebook Messenger៖ជប៉ុន, វៀតណាម, ចិន, ខ្មែរ, Bahasa Indonesia [ការពិគ្រោះយោបល់ឥតគិតថ្លៃ · ការរក្សាការសម្ងាត់យ៉ាងតឹងរឹង] អ្វីៗទាំងអស់ដែលអ្នកនិយាយនឹងត្រូវរក្សាជាសម្ងាត់។ អ្នកអាចពិភាក្សាអំពីបញ្ហាទាក់ទងនឹងការងារបានដោយសុវត្ថិភាព។

​

  • 084-928-5055 (ភាសាជប៉ុនងាយៗ) ការប្រកាន់ខ្ជាប់ភាពសម្ងាត់ / ការពិគ្រោះយោបល់បន្ទាន់: 090-2860-4737 (Muto)

  • 4-1-25 Kasumicho, Fukuyama 

  • បើករាល់ថ្ងៃ ម៉ោង 10:00–18:00

  • Email: fukuyama-u-t@mx71.tiki.ne.jp

សហជីពការងារខេត្តអុកាយ៉ាម៉ា (Okayama kenrō kaigi)

​

នេះគឺជាសហជីពការងារ(សហជីព)ដែលស្ថិតនៅខេត្តអុកាយ៉ាម៉ា។ អ្នកអាចពិគ្រោះទាក់ទងនឹងជីវភាពរស់នៅនៃនិយោជិតដែលធ្វើការងារក្នុងតំបន់ ឬ បញ្ហាជាមួយនឹងក្រុមហ៊ុនជាដើម។ សហជីពនេះទទួលការពិគ្រោះពីនិយោជិតគ្រប់ទាំងអស់ រួមទាំងនិយោជិតដែលបានបាត់បង់លក្ខណៈសម្បត្តិស្នាក់នៅ(ការស្នាក់នៅលើសកាលកំណត់)ជាដើមផងដែរ។

​

ការពិគ្រោះ 日本語, ភាសាជប៉ុនងាយៗ, សម្រាប់ភាសាផ្សេងគឺមានការបកប្រែ

​

តើដូចម្ដេចដែលហៅថាសហជីពការងារ/សហជីព?

​ 

សហជីពគឺជាស្ថាប័នឯករាជ្យ*សម្រាប់និយោជិត ដែលធ្វើសកម្មភាពការពារសិទ្ធិរបស់និយោជិត កែលម្អលក្ខខណ្ឌការងារនិងបរិស្ថាននៅកន្លែងធ្វើការជាដើម។ *សហជីពស្ថិតនៅឯករាជ្យពីស្ថាប័នរដ្ឋ ក្រុមហ៊ុន ស្ថាប័នគ្រប់គ្រង សហករណ៍ ជាដើម។ល។

​

តើអ្នកអាចពឹងពាក់សហជីពក្នុងករណីដូចម្ដេចខ្លះ? សហជីពនឹងទទួលការពិគ្រោះទាក់ទងនឹងបញ្ហាដែលកើតឡើងនៅក្នុងការធ្វើការងាររបស់អ្នក ដូចជា ការមិនអាចធ្វើការងារដោយស្ងប់ចិត្តបាននៅកន្លែងការងារ ការបៀតបៀនដោយអំណាច ការបៀតបៀនផ្លូវភេទ ការមិនទទួលបានការបង់ប្រាក់ថែមម៉ោង ជាដើម ហើយសហជីពនឹងធ្វើការចរចាជាមួយនឹងក្រុមហ៊ុនជំនួសអ្នក។

​

តើនរណាអាចពិគ្រោះបាន? អ្នកដែលកំពុងធ្វើការងារ ដោយមិនគិតអំពីសញ្ជាតិឬលក្ខណៈសម្បត្តិស្នាក់នៅទេ គឺថានរណាក៏ដោយ ក៏ត្រូវបានធានាចំពោះសិទ្ធិនៅក្នុងការពិគ្រោះ ការចូលជាសមាជិក និង ការស្នើសុំជំនួយពីសហជីពផងដែរ។ ម្យ៉ាងទៀត ច្បាប់ស្ដីពីសហជីពការងារបានហាមឃាត់មិនឱ្យក្រុមហ៊ុនប្រព្រឹត្តទង្វើអយុត្តិធម៌ ដូចជា ការគំរាមកំហែងឬការបញ្ឈប់អ្នកពីការងារ ដោយសារហេតុផលថាអ្នកបានចូលជាសមាជិកនៃសហជីពនោះទេ។

Okayama Public Law Office (ការិយាល័យច្បាប់សាធារណៈអុកាយ៉ាម៉ា)

 

នេះគឺជាការិយាល័យច្បាប់ ដែលផ្ដល់ការប្រឹក្សាអំពីច្បាប់ ដោយអ្នកអាចពិគ្រោះទាក់ទងនឹងបញ្ហាដូចជា បំណុល ការងារ គ្រោះថ្នាក់ចរាចរណ៍ ការលែងលះ លក្ខណៈសម្បត្តិស្នាក់នៅជាដើម។ល។ ទោះជាអ្នកគ្មានលក្ខណៈសម្បត្តិស្នាក់នៅ ក៏មិនត្រូវអស់សង្ឃឹមនិងបោះបង់ដែរ។ ថ្លៃពិគ្រោះគឺ5,500យេនសម្រាប់រយៈពេល40នាទី។ សូមធ្វើការណាត់ទុកជាមុន តាមរយៈទូរសព្ទឬការបំពេញទម្រង់ព័ត៌មាននៅលើគេហទំព័រ។

 

ការពិគ្រោះ 日本語, ភាសាជប៉ុនងាយៗ, English, សម្រាប់ភាសាផ្សេងគឺមានការបកប្រែ

​

OPIEF
HelloWork
Labour Standards
Labour Bureau
Union Tanpopo
Okakenro
What is a union?
Public Law
Zaidanlogo (1).png
Societaslogo (1).png
2.png
bottom of page