សូមអ្នកសាកសួរទៅកាន់បញ្ជរពិគ្រោះដោយឥតគិតថ្លៃ
ការស្វែងរកដំបូន្មានឬជំនួយគាំទ្រពីសមត្ថកិច្ចក្នុងតំបន់ ស្ថាប័នស្ម័គ្រចិត្ត ឬសហជីពការងារ គឺជាសិទ្ធិរបស់អ្នក។ ក្រុមហ៊ុនដែលប្រព្រឹត្តទង្វើអយុត្តិធម៌ឬបញ្ឈប់បុគ្គលិកពីការងារដោយសារហេតុផលថាបុគ្គលិកនោះបានស្នើសុំជំនួយទាក់ទងនឹងបញ្ហានៅក្នុងការងារ គឺជាអំពើខុសច្បាប់។ ប្រសិនបើអ្នកមិនទទួលបានការទទួលស្គាល់ទៅលើសិទ្ធិរបស់ខ្លួន ឬក៏ អ្នកមានសំណួរទាក់ទងនឹងកន្លែងការងាររបស់ខ្លួន សូមទាក់ទងទៅកាន់បញ្ជរពិគ្រោះឬស្ថាប័នពិគ្រោះ។
បើអាច សូមពិនិត្យលក្ខណៈសម្បត្តិស្នាក់នៅនិងលិខិតឆ្លងដែនរបស់អ្នកមុននឹងធ្វើការពិគ្រោះ ព្រោះខ្លឹមសារនៃសិទ្ធិនិងវិធីផ្ដល់ជំនួយអាចខុសគ្នាទៅតាមលក្ខខណ្ឌដូចជាការមានឬគ្មាន និង ប្រភេទនៃលក្ខណៈសម្បត្តិស្នាក់នៅជាដើម។ ប៉ុន្តែ ទោះជាអ្នកគ្មានលក្ខណៈសម្បត្តិស្នាក់នៅក៏ដោយ ក៏មិនត្រូវអស់សង្ឃឹមនិងបោះបង់ដែរ។
បើអ្នកមិនដឹងថាគួរពិគ្រោះនៅទីណា ឬ ចង់មានអ្នកបកប្រែ សូមអ្នកទាក់ទងទៅកាន់មជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិ។.
ការពិគ្រោះជាមួយស្ថាប័នរដ្ឋដោយឥតគិតថ្លៃ (ខេត្តអុកាយ៉ាម៉ា)
↓ OPIEF (មជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិអុកាយ៉ាម៉ា)
ការពិគ្រោះជាមួយស្ថាប័នឯកជនដោយឥតគិតថ្លៃ
OPIEF (មជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិអុកាយ៉ាម៉ា)
នេះគឺជាបញ្ជរជំនួយគាំទ្រជនបរទេសនៃខេត្តអុកាយ៉ាម៉ា ដែលនឹងផ្ដល់ជំនួយគាំទ្រដល់អ្នក ករណីអ្នកមិនដឹងថាត្រូវពិភាក្សាជាមួយនឹងស្ថាប័នណា ឬ ករណីអ្នកត្រូវការអ្នកបកប្រែ។ នៅមជ្ឈមណ្ឌលនេះ អ្នកអាចពិភាក្សាដោយប្រើភាសាច្រើន និង ទទួលបានព័ត៌មាននានាដែលចាំបាច់សម្រាប់ការរស់នៅ។ អ្នកអាចពិភាក្សាដោយប្រើភាសាច្រើនតាមរយៈទូរសព្ទឬអ៊ីមែល។
日本語, English, 中文, Português, Tiếng Việt, Tagalog, 한국어, Bahasa Indonesia, ภาษาไทย, नेपाली, Español
0120-007-173 (ភាសាជប៉ុនងាយៗ)
2-2-1 Hokancho, Kita Ward, Okayama / ថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍ : ម៉ោង9:00 ដល់ 17:00
HelloWork Okayama (ហេឡូវើកអុកាយ៉ាម៉ា)
ហេឡូវើក(Hello Work) គឺជាស្ថាប័នរដ្ឋ (ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព)។ អ្នកអាចពិគ្រោះទាក់ទងនឹងការស្វែងរកការងារ នីតិវិធីនៃធានារ៉ាប់រងការងារជាដើម។ ស្ថាប័ននេះនៅក្រុងអុកាយ៉ាម៉ា ក្រុងគុរ៉ាស៊ីគី និង ក្រុងសូចា គឺមានបញ្ជរច្រើនភាសា។ អ្នកអាចពិគ្រោះដោយប្រើភាសាច្រើនផ្សេងគ្នាទៅតាមថ្ងៃធ្វើការ ដូច្នេះ សូមពិនិត្យមើលព័ត៌មានលម្អិតនៅលើគេហទំព័រ។
日本語, ភាសាជប៉ុនងាយៗ, English, Português
086-241-3701 (ភាសាជប៉ុនងាយៗ)
1-1-20 Noda, Kita Ward, Okayama / ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ : ម៉ោង8:30 ដល់ 17:15
ការិយាល័យត្រួតពិនិត្យបទដ្ឋានការងារ
ការិយាល័យត្រួតពិនិត្យបទដ្ឋានការងារ គឺជាស្ថាប័នរដ្ឋ (ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព)។ អ្នកអាចពិគ្រោះទាក់ទងនឹងខ្លឹមសារ ដូចជា ការមិនទទួលបានការបង់ប្រាក់ឈ្នួលឬប្រាក់ថែមម៉ោង ការធ្វើការថែមម៉ោង ការមិនទទួលបានការឈប់សម្រាកដោយមានប្រាក់ឈ្នួល ការចង់ឈប់ពីការងារប៉ុន្តែមិនត្រូវបានអនុញ្ញាឱ្យឈប់ ការត្រូវបានបដិសេធចំពោះការប្រើប្រាស់ធានារ៉ាប់រងការងារ ជាដើម។ល។
日本語, ភាសាជប៉ុនងាយៗ
086-283-4540 (ភាសាជប៉ុនងាយៗ)
2-11-20 Daiku, Kita Ward, Okayama / ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ : ម៉ោង8:30 ដល់ 17:15
ផ្នែកពិគ្រោះសម្រាប់ជនបរទេសនៃមន្ទីរការងារ
មន្ទីរការងារ គឺជាស្ថាប័នរដ្ឋ (ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព)។ នៅផ្នែកពិគ្រោះសម្រាប់ជនបរទេស អ្នកអាចពិគ្រោះតាមទូរសព្ទទាក់ទងនឹងបញ្ហាការងារ ការបៀតបៀនដោយប្រើអំណាច ការបៀតបៀនផ្លូវភេទ ការបៀតបៀនទាក់ទងនឹងការមានផ្ទៃពោះ ការឈប់សម្រាកមើលថែទាំកូន ការឈប់សម្រាកមើលថែទាំគ្រួសារ ជាដើម។ល។ អ្នកអាចពិគ្រោះដោយប្រើភាសាច្រើនបានទៅតាមថ្ងៃធ្វើការ។ សម្រាប់ព័ត៌មានលម្អិត សូមពិនិត្យមើលនៅលើគេហទំព័រ។
日本語, ភាសាជប៉ុនងាយៗ, English, 中文, Tiếng Việt
086-201-1651 (ភាសាជប៉ុនងាយៗ)
1-4-1 Shimoishii, Kita Ward, Okayama / ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ : ម៉ោង9:00 ដល់ 16:30
Fukuyama Union Tanpopo (សហជីពហ្វុគុយ៉ាម៉ាតាំប៉ុប៉ុ)
នេះគឺជាសហជីពការងារ(សហជីព)ដែលស្ថិតនៅក្រុងហ្វុគុយ៉ាម៉ា។ អ្នកអាចពិគ្រោះទាក់ទងនឹងការបៀតបៀននៅកន្លែងការងារ ការផ្លាស់ប្ដូរការងារ គ្រោះថ្នាក់ការងារជាដើម។ សហជីពនេះទទួលការពិគ្រោះពីនិយោជិតគ្រប់ទាំងអស់ រួមទាំងនិយោជិតដែលបានបាត់បង់លក្ខណៈសម្បត្តិស្នាក់នៅ(ការស្នាក់នៅលើសកាលកំណត់)ជាដើមផងដែរ។ សូមផ្ញើសារតាមទំព័រហ្វេសប៊ុក
日本語, ភាសាជប៉ុនងាយៗ, 中文, Tiếng Việt, ខ្មែរ, Indonesian, សម្រាប់ភាសាផ្សេងគឺមានការបកប្រែ
084-928-5055 (ភាសាជប៉ុនងាយៗ)
4-1-25 Kasumicho, Fukuyama / ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ : ម៉ោង10:00 ដល់ 16:00
សហជីពការងារខេត្តអុកាយ៉ាម៉ា (Okayama kenrō kaigi)
នេះគឺជាសហជីពការងារ(សហជីព)ដែលស្ថិតនៅខេត្តអុកាយ៉ាម៉ា។ អ្នកអាចពិគ្រោះទាក់ទងនឹងជីវភាពរស់នៅនៃនិយោជិតដែលធ្វើការងារក្នុងតំបន់ ឬ បញ្ហាជាមួយនឹងក្រុមហ៊ុនជាដើម។ សហជីពនេះទទួលការពិគ្រោះពីនិយោជិតគ្រប់ទាំងអស់ រួមទាំងនិយោជិតដែលបានបាត់បង់លក្ខណៈសម្បត្តិស្នាក់នៅ(ការស្នាក់នៅលើសកាលកំណត់)ជាដើមផងដែរ។
日本語, ភាសាជប៉ុនងាយៗ, សម្រាប់ភាសាផ្សេងគឺមានការបកប្រែ
086-221-0133 (ភាសាជប៉ុនងាយៗ)
Okayama Workers Welfare Center 3F 5-6 Kasugacho, Kita Ward, Okayama
Okayama Public Law Office (ការិយាល័យច្បាប់សាធារណៈអុកាយ៉ាម៉ា)
នេះគឺជាការិយាល័យច្បាប់ ដែលផ្ដល់ការប្រឹក្សាអំពីច្បាប់ ដោយអ្នកអាចពិគ្រោះទាក់ទងនឹងបញ្ហាដូចជា បំណុល ការងារ គ្រោះថ្នាក់ចរាចរណ៍ ការលែងលះ លក្ខណៈសម្បត្តិស្នាក់នៅជាដើម។ល។ ទោះជាអ្នកគ្មានលក្ខណៈសម្បត្តិស្នាក់នៅ ក៏មិនត្រូវអស់សង្ឃឹមនិងបោះបង់ដែរ។ ថ្លៃពិគ្រោះគឺ5,500យេនសម្រាប់រយៈពេល40នាទី។ សូមធ្វើការណាត់ទុកជាមុន តាមរយៈទូរសព្ទឬការបំពេញទម្រង់ព័ត៌មាននៅលើគេហទំព័រ។
日本語, ភាសាជប៉ុនងាយៗ, English, សម្រាប់ភាសាផ្សេងគឺមានការបកប្រែ
086-221-0133 (ភាសាជប៉ុនងាយៗ)
Okayama Workers Welfare Center 2F 5-6 Kasugacho, Kita Ward, Okayama (Monday to Friday: 9:00-18:00)